នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា អមដំណើរដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ក្រុង នៅស្រុកកោះធំ ស្រុកស្អាង និងក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជំនួបសំណេះសំណាលនេះ ដើម្បីឈ្វេងយល់អំពីសភាពការណ៍រួមក្នុងមូលដ្ឋាន និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបម្លែងថ្មី(អូមីក្រុង) ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ។ ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានឧបត្ថម្ភថវិកាមួយចំនួនដល់សាលាស្រុកទាំងពីរនិងឃុំទាំង២៣ ព្រមទាំងសាលាក្រុង និងសង្កាត់ទាំង១០៕
ប្រភព៖នាយកដ្ឋានព័ត៌មាន